លោកជំទាវ នាវ ច័ន្ទថាណា បានអនុញ្ញាតឱ្យនាយកគ្រប់គ្រង ផ្នែកអាជីវកម្មសកលនៃធនាគារ Kookmin របស់សាធារណរដ្ឋកូរ៉េ ចួលជួបសម្តែងការគួរសម


នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Choi Chang-su នាយកគ្រប់គ្រង ផ្នែកអាជីវកម្មសកលនៃធនាគារ Kookmin របស់សាធារណរដ្ឋកូរ៉េ ចួលជួបសម្តែងការគួរសម និងស្វែងយល់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងវិស័យធនាគារនៅកម្ពុជា។ លោកជំទាវ ទេសាភិបាលរង បានលើកឡើងថា ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ហើយវិស័យធនាគារក៏មានការរីកចម្រើនជាលំដាប់ ទាំងវិសាលភាពនិងទំហំប្រតិបត្តិការ។ លោក Choi Chang-su បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដែលតែងតែបានគាំទ្រយ៉ាងសកម្មនិងបង្កើតបរិយាកាសអំណោយផលគ្រប់បែបយ៉ាងដល់ប្រតិបត្តិករគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានាពេលកន្លងមក។