ឯកឧត្តមកែវ ពៅ បានជម្រុញអោយមន្រ្តីក្រោមឱវាទអនុវត្តអោយបានល្អតាមតួនាទីនិងភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ


កំពង់ឆ្នាំងៈឯកឧត្តម កែវ ពៅប្រធានមន្ទីរសាធារណ
ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានជំរុញបែបនេះពេលនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារបន្តរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម កែវ ពៅ ក៏បានបញ្ជាក់ទៀតថាៈបច្ចប្បន្នមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកំពង់ឆ្នាំងគឺបានផ្តល់សេវាប្រកបដោយតម្លាភាព មិនលម្អៀង គ្មានការរើសអើង ចំពោះសេវាសាធារណៈ នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេយានយន្ត ការផ្តល់ស្លាកលេខយានយន្ត ប្រឡងយកប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិ និង មានវិស័យជាច្រើនទៀត ដែលកំពុងប្រតិបត្តិការនៅក្នុងអង្គភាពរបស់មន្ទីរសាធារណ
ការនិងដឹកជញ្ជូន ។

ពាក់ព័ន្ធ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់វិញ ឯកឧត្តម កែវ ពៅ បានគូសបញ្ជាក់ថា កន្លងមកនេះ មន្រ្តីជំនាញនៃមន្ទីរសាធារណការខេត្តបានខិតខំបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើអោយប្រសើរឡើងលើវិស័យផ្លូវថ្នល់ ទាំងការជួសជុល ការសាងសង់ ធ្វើយ៉ាងណាពង្រឹងគុណ
ភាពជាចំបងដើម្បីធានាអោយ បាននូវការប្រើប្រាស់ធនមាំ។

ឯកឧត្តម កែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវជារៀងរាល់ខែនិងចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងអោយប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុតក្នុងឆ្នាំ២០១៩នេះ៕