ក្រុមប្រឹក្សាខេត្តតាកែវ បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣


តាកែវ÷ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ សាមជិកក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ ជាមួយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលរងខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័តនូវរបៀបវារៈមួយចំនួនដូចខាងក្រោម:

១- ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាព សមាជិកគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធានអនុប្រធានការិយាល័យប្រជាពលរដ្ឋ

២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច ស្តីពីការទទួលស្គាល់សមាសភាព ប្រធានអនុប្រធាន សមាជិកគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្តតាកែវ

៣- ពិនិត្យនិងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេច ស្តីពីការទទួលស្គាល់ សមាសភាពប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តតាកែវ

៤- ពិនិត្យនិងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការទទួលស្គាល់សមាសភាពលទ្ធកម្ម របស់រដ្ឋបាលខេត្តតាកែវ
៥- ពិនិត្យ និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្នាក់ខេត្ត

៦- មតិបិទអង្គប្រជុំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត៕