អាជ្ញាធរសង្កាត់ព្រែកលៀប​ បានចុះចែកប័ណ្ណសមធម៌ជូនប្រជាជនក្រីក្រ​ ចំនួន​០២ភូមិ​


នាថ្ងៃចន្ទ​ ១១រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​២៦​ ខែសីហា​ ឆ្នាំ២០១៩​ អាជ្ញាធរសង្កាត់ព្រែកលៀប​ ដឹកនាំដោយ​ លោក​ ព្រាប​ មុនី​ ចៅសង្កាត់ព្រែកលៀ​ប​ បានចុះចែកប័ណ្ណសមធម៌ជូនប្រជាជនក្រីក្រ​ ចំនួន​០២ភូមិ​ គឺ​ភូមិគៀនឃ្លាំង និងភូមិព្រែកលៀប នៅក្នុងបរិវេណសាលាឆាន់វត្តព្រែកលៀប ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។

ប័ណ្ណសមធម៌ដែលអាជ្ញាធរសង្កាត់ព្រែកលៀបបានយកទៅចែកជូនប្រជាពលរដ្ឋមានចំនួន ២១៦ប័ណ្ណ​ ស្មើនឹង​ ២១៦គ្រួសារ ក្នុងនោះភូមិគៀនឃ្លាំងចំនួន ៨៨ប័ណ្ណ​ ស្មើនឹង​ ៨៨គ្រួសារ និងភូមិព្រែកលៀប ចំនួន១២៨ប័ណ្ណ​ ស្មើនិង​ ១២៨គ្រួសារ។