ប្រជាការពារ៦០នាក់ មកពីសង្កាត់ចំនួន០៦ នៃខណ្ឌសែនសុខ ទទួលបានការបណ្តុះបណ្តាលរយៈពេលពេញ០១ថ្ងៃពីវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន


នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩
លោកជំទាវ មុំ សណ្តាប់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី និងចែកវិញ្ញាបនប័ត្រវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ដែលបង្រៀនដោយលោកគ្រូអញ្ជើញមកពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាការពារចំនួន៦០នាក់ មកពីសង្កាត់ចំនួន០៦ ដែលធ្វើការបណ្តុះបណ្តាលរយៈពេល០១ថ្ងៃពេញ នៅអគាសាលប្រជុំរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។