នៅថៃ្ងអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថៃ្ងទី២៧ ខែសីហា ឆ្នាំ២០១៩ លោក ជុំ សុភី ប្រធានមន្ទីរធនធាទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យ ស្ថានភាពទឹកទន្លេដែល ហូរចូលប្រព័ន្ធធារាសាស្ត្រវ៉ៃគោ មកកាន់ខេត្តព្រៃវែង ដោយស្ថានភាពទឹក ក្នុងរយៈពេល២៤ម៉ោង នៅសំណង់បញ្ចូលទឹកត្រង់ឃុំមហាលាភ ស្រុកកោះសូទិន ទឹកកើនឡើង០,៥ម៉ែត្រ ប្រៀបធៀប និងកំពស់ទឹកពីម្សិលមិញ កម្ពស់៩,៥០ម៉ែត្រ ។ បច្ចុប្បន្នទឹកបានហូរចូលពេញបឹងកំពិតហើយ កំពុងបន្តហូរចូលតាមប្រឡាយមេវ៉ៃគោ និងហូរចូលប្រឡាយមេទី១ និងទី២ បណ្តើរៗ មកកាន់ខេត្តព្រៃវែង ដែលមាន៥ស្រុកទទួលទឹកពីប្រព័ន្ធធារាសាស្ត្រវ៉ៃគោ មានស្រុកស៊ីធរកណ្តាល ស្រុកកំចាយមារ ស្រុកកញ្ជ្រៀច ស្រុកស្វាយអន្ទរ និងស្រុកមេសាង។
ប្រធានមន្ទីរធនធាទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះពិនិត្យ ស្ថានភាពទឹកទន្លេដែល ហូរចូលប្រព័ន្ធធារាសាស្ត្រវ៉ៃគោ
