ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានចុះពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាពការងារ (ជំពូក២១)
១-សាងសង់សំណង់ស្ទាក់ទឹកលើអូរជ្រៃបាក់ និងស្តារអាងទឹកឈ្វាំង ស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្រេច១០០ភាគរយ ។
២-ជួសជុលទំនប់ការពារទឹកជំនន់ព្រែកក្តាម២ និងសាងសង់សំណង់សិល្បការ ស្ថិតនៅក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលសម្រេចបាន ១០០ភាគរយ។