នៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់កែលំអរសួនច្បារ ដែលនៅតាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់កំពង់សាឡាងចាស់ ។
ឯកឧត្តម ញ៉ែម វ៉ាលី និង អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការសាងសង់កែលំអរសួនច្បារ ដែលនៅតាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងក្រុងកំពង់ចាម
