ការងារជួសជុលជើងទេរសំណង់តាហែន


នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ការងារជួសជុលជើងទេរសំណង់តាហែនស្ថិតនៅ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ គិតមកដល់ពេលនេះការងារសម្រេចបាន ១០០% ការងាររួមមាន ៖
– សាងសង់សំណង់បេតុងជើងទេរផ្នែកខាងមុខ ប្រវែង ១០២ម៉ែត្រ។
– សាងសង់សំណង់បេតុងជើងទេរផ្នែកខាងក្រោយសំណង់ប្រវែងម្ខាង ៦៥ម៉ែត្រ ទាំងសងខាងប្រវែង ១៣០ម៉ែត្រ និងកំរាលបាតសំណង់។ ក្រោយពេលជួសជុល និងសាងសង់រួច សំណង់នេះមានតួនាទី ៖
១- ស្ទាក់ទឹកស្ទឹងបវេល យកទឹកស្រោចស្រពដំណាំ និងស្រែចំការអមសងខាងស្ទឹងរាប់សិបហិកតា។
២- ស្ទាក់ទឹកស្ទឹងបង្វែរចូលទៅបំពេញអាងទឹកកំពីងពួយ។
៣- ស្ទាក់ទឹកស្ទឹងបង្វែរចូលប្រឡាយនាងល័ក្ខណ យកទឹកទៅស្រោចស្រពដីស្រែមួយចំនួនធំ។