រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញលើកទី​ ០៣ អាណត្តិទី​ ៣


នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញលើកទី​ ០៣ អាណត្តិទី​ ៣​ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក​ ធឹម សំអាន អភិបាល​ នៃគណៈអភិបាលខណ្ឌបឹងកេងកង និងសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយកស្តីទី-នាយករងរដ្ឋបាលខណ្ឌ លោកអធិការខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ ការិយាល័យជំនាញជុំវិញខណ្ឌ ផ្សារទាំង​២​ ចៅសង្កាត់ទាំង​ ០៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈ :
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ខែសីហា និងទិសដៅការងារខែកញ្ញា
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មខណ្ឌបឹងកេងកង
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងស្តីពីការបែងចែកតួនាទី ភារកិច្ច របៀបរបបធ្វើការជូនគណៈអភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ
៥-បញ្ហាផ្សេងៗ។