លោកជំទាវ ឯម ប៉ុណ្ណា និង លោកជំទាវ ជុក សុផានី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ទៅចែកជូនដល់គ្រួសារក្រីក្រចំនួន៨៣គ្រួសារ


នាព្រឹកថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៩ លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ លោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្តនិងជាប្រធានក្រុមការងារចុះជួយសង្កាត់ចំរើនផល ឯឧ.ហេង ទ្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក ចាប នាង អភិបាលក្រុង ក្រុមការងារមន្ទីរព័ត៌មាន សាខាពន្ធដារ ក្រុមកាងារសង្កាត់និងក្រុង និងសហភាពសហពន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ទៅចែកជូនដល់គ្រួសារក្រីក្រចំនួន៨៣គ្រួសារ មកពី៤ភូមិគឺ ភូមិដូនអី ភូមិស្វាយមាស ភូមិអូររកា និងភូមិអូរតូង ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១០គីឡូក្រាម និងថវិកាចំនួន៥០០០៛។ សរុបអង្ករ៨៣ការុងជាអំណោយដ៏ថ្លៃថ្លារបស់ឯឧ.ម៉ៅ ធនិន និងលោកជំទាវនិងថវិកាចំនួន៤១៥.០០០រៀលជាអំណោយលោកជំទាវឯមប៉ុណ្ណា។ដោយក្តីគោរព។