រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំ​វេទិកាពិគ្រោះយោបល់ស្តីពីការកសាង​កម្មវិធី​វិនិយោគ​បីឆ្នាំរំកិល(២០២០-២០២២)


កំពង់ឆ្នាំងៈ នា​ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅ​សាល​ប្រជុំ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បានបើកវេទិកាពិគ្រោះយោបល់ស្តីពីកសាង​កម្មវិធី​វិនិយោគ​បីឆ្នាំរំកិល(២០២០-២០២២) ក្រោម​អធិបតីភាព​ឯកឧត្តម ​អម សុភា អភិបាល​រង​ខេត្តកំពង់ឆ្នាំង។

ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ លោក​ជំទាវ​សមាជិក សមាជិកាក្រុម​ប្រឹក្សា​ខេត្ត នាយក​រងរដ្ឋបាល​សាលា​ខេត្ត ក្រុមការងារ​កសាងផែន​ការ​ខេត្ត ក្រុង ស្រុក មន្ទីរ​អង្គភាព​ជុំ​វិញ​ខេត្ត និងមន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈគោល​បំណង​នៃការរៀបចំវេទិការពិគ្រោះយោបល់​នេះ គឺ​ប្រមូល​តម្រូវការអភិវឌ្ឍ ​របស់​ខេត្ត ដើម្បី​ធ្វើ​ជាធាតុ​ចូល​សម្រាប់​ រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា គម្រងថវិកា​ប្រចាំ​ឆ្នាំនិង រៀប​ចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំរំកិល​ខេត្ត។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់អង្គវេទិកាត្រូវពិភាក្សាគ្នាអោយបានផុសផុលដើម្បីសិក្សាពីគំរោងអាទិភាពដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។