គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំស្ដីពីការងារសំខាន់ៗក្នុងមូលដ្ឋាន


រសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំបន្ទាន់មួយ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមរបៀបវារៈដូចខាងក្រោម ៖
១- ផ្សព្វផ្សាយស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
២- កំណត់បែងចែកភារៈកិច្ចមន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថា្នក់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ រំដោះចិញ្ចើមផ្លូវ ការងារបរិស្ថាន អនាម័យ និងបន្តការកាត់ស្លាកយីហោដែលមិនមានលិខិតអនុញ្ញាត ក្នុងមូលដ្ឋាន។
៣- ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ បញ្ហាល្បែងស៊ីសង គ្រឿងញៀន និងបញ្ហាទប់ស្កាត់អគ្គីភ័យក្នុងមូលដ្ឋាន។
៤- ពង្រឹងការគោរពច្បាប់ចរាចរអោយបានម៉ឹងម៉ាត់ ចំពោះមន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ (ពាក់មួកសុវត្ថិភាព)។
៥- ផ្សព្វផ្សាយមិនអោយមានការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្ត និងការបើកកំសាន្តនាពេលថ្ងៃ៕