លោកជំទាវ មិថុនា ភូថង បានអញ្ជើញ ជាអធិបតី អបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី អបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ អង្គភាព និងលោក អភិបាលក្រុង លោកអភិបាលស្រុក លោកស្រី អភិបាលរងស្រុក មន្ត្រីរាជការជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស។

អក្ខរកម្មផ្សារភ្ជាប់ នឹងជំនាញមុខរបរ ដែលជាចក្ខុវិស័យអភិវឌ្ឍប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់់មធ្យោបាយប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងសុខដុមជីវិតបុគ្គល និងសង្គម។ ទស្សនាទាន មិនសំដៅត្រឹមតែការរៀនអក្សរ និងលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានគិតគូរដល់ឱកាស សម្រាប់យុវជនយើងទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញមុខរបរ និងនវានុវត្តន៍ គ្រប់ផ្នែក គ្រប់វិស័យ ជាពិសេស អក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។