ការត្រួតពិនិត្យវឌ្ឍនភាព លើការងារជាសូចនករមួយសំរាប់បង្ហាញពីលទ្ធផលការងារដែលយើងសម្រេចបានធៀបនិងផែនការសកម្មភាពរបស់មន្ទីរបានដាក់ចេញ


កំពង់ឆ្នាំងៈលោកលី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនារសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខែសីហា និង លើកទិសដៅអនុវត្តបន្តសម្រាប់ ខែកញ្ញា ។ ក្នុងកិច្ចប្រជុំនោះមានការចូលរួមពី លោកប្រធានការិយាល័យរដ្ឋបាល, លោកប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ, លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិ
យាល័យរដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៣៧ នាក់ ស្រី៨នាក់ ។

លោកលី សុភា ក៏បានថ្លែងនូវការកោតសរសើរដល់មន្រ្តីក្រោមឱវាទទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តទទួលបានលទ្ធផលល្អតាមតួនាទីនិងភារកិច្ចរបស់ខ្លួន។

លោក លី សុភា ក៏បានផ្តាំផ្ញើអោយមន្រ្តីទាំងអស់ត្រូវបន្តបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ព្រោះការផ្តល់កម្មសិទ្ធិស្របច្បាប់ជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋគ្រប់រូបចង់បាន។ លោកក៏បានបន្តថាៈក្នុងការចុះអនុវត្តការងារបំរើប្រជាពលរដ្ឋបើជួបបញ្ហាដោះស្រាយមិនបានត្រូវរាយការណ៍មកមន្ទីរ អោយបានទាន់ពេលវេលាមិនត្រូវទុកបញ្ហាអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ក្នុងប្រតិបត្តិការការងាររបស់ខ្លួនឡើយ៕