គណបក្សឃុំទួលខ្ពស់ស្រុកទឹកផុស ប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា


កំពង់ឆ្នាំងៈ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ជា ផានិតអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីសមាជិកសមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំនិងមេក្រុមបក្សចូលរួមចំនួន ៣០២នាក់ផងដែរ។

ឯកឧត្តមជា ផានិតបាន ផ្សព្វផ្សាយរបាយការណ៍សន្និបាតរួចមក ឯកឧត្តម បានមានប្រសាសន៍ ថាៈសមាជិក សមាជិការគណបក្ស នឹងបានជ្រួតជ្រាបអំពីខ្លឹមសារនៃលទ្ធផលសន្និបាតគណបក្ស តាមរយៈការប្រតិបត្តិរបស់ខ្លួននាពេលកន្លងមក នៅថ្ងៃនេះ។

ឯកឧត្តម ជា ផានិត បានថ្លែងអំណរគុណ និងកោតសរសើរដល់មេក្រុមបក្សគ្រប់លំដាប់ថ្នាក់ដែលបានប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន និងប្រកបដោយស្មារតីសាមគ្គីភាពផ្ទៃក្នុង ពិសេសការចូលរួមអភិវឌ្ឍន៍ និង ​រក្សាសុខសន្តិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ។

ឯកឧត្តម ជា ផានិត បានជម្រុញដល់មន្រ្តីគណបក្សទាំងអស់ ពាក់ព័ន្ធនឹងចំណុចខ្លាំង និងការប្រឈមនានា ដែលយើងត្រូវរួមគ្នាដោះស្រាយដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងគណបក្ស។

ឯកឧត្តម ជា ផានិត ក៏បានផ្តាំផ្ញើដល់សមាជិក​ សមាជិកា ដែលទទួលខុសត្រូវការងារនៅតាមមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមចំណែកសម្រេចអោយបានជោគជ័យតាមគោលនយោបាយរបស់គណបក្ស និង រាជរដ្ឋាភិ
បាលនិតិកាលទី៦នៃរដ្ឋសភា ដែលសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាកម្ពុជា។ បន្តរួមគ្នាថែរក្សាសុខសន្តិភាព និង ប្រឆាំងដាច់ចំពោះជនអគតិដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ននេះ៕