ពីថៃ្ងចន្ទ ១១កេីត ដល់ថៃ្ងពុធ ១៣កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី០៩ ដល់ថៃ្ងទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ជាប្រធាន និងអនុប្រធានមុខព្រួញទី៦ ក្នុងភូមិភាគឥសានប្រចាំខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ចាប់ផ្តើមស្រកជាបណ្តើរៗហេីយ បច្ចុប្បន្ន មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បាននឹងកំពុងបន្តការតាមដានពីស្ថានភាពទឹកជំនន់នេះក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រុមការងារបានណែនាំឲ្យមន្ទីរនៃខេត្តទាំងបី បិទទ្វារទឹកតាមបណ្តាអាងទឹកនានាដើម្បីរក្សាទឹកទុកប្រើប្រាស់នារដូវបន្ទាប់។