ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ចុះពិនិត្យការចាក់រំលោភដីសាធារណៈរបស់រដ្ឋ និងយកគ្រឿងចក្រកាយដីនោះចេញ ត្រង់ចំណុចជិតស្ពានក្បាលរមាស ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។