ថ្ងៃសុក្រ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅសាលាស្រុកសាមគ្គីមានជ័យ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជេីញដឹកនាំកិច្ចជុំ បូកសរុបលទ្ធផលនៃកាចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕