ក្រុមការងារមន្រ្តីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ បានចុះពិនិត្យសិក្សាជ្រើសរើសទីតាំងគម្រោងសម្រាប់ធ្វើការជួសជុលថុ


ថ្ងៃ​អាទិត្យ ២រោច ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៩ ក្រុមការងារមន្រ្តីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដី បានចុះពិនិត្យសិក្សាជ្រើសរើសទីតាំងគម្រោងសម្រាប់ធ្វើការជួសជុល និងសាងសង់សំណង់សិល្បការសម្រាប់ឆ្នាំ២០២០ ខាងមុខ រួមមាន ៖
១- ទំនប់រំចេក ស្ថិតនៅឃុំអន្លុងវែង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ។
២- ប្រឡាយព្រែកជី ស្ថិតឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
៣- សាងសង់សំណង់ស្ទាក់ទឹកស្ទឹងក្រឡាញ់ខាងកើត ស្ថិតស្រុកក្រឡាញ់ ខេត្តសៀមរាប។