ឯកឧត្តម ជា សុផារ៉ា អញ្ជេីញចូលរួមពី​ នាយឧត្តមសេនីយ៍ គន់ គីម និង ឯកឧត្ដម​ លឹម​ គានហោ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដោយមានការអញ្ជេីញចូលរួមពី​ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្ដម​ លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។ គិតចាប់ពីដើមខែកញ្ញារហូតដល់ពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៩នេះកំពស់ទឹកទន្លេមេគង្គបានកើនឡើង១៥,១៥m បើប្រៀបធៀបនឹងឆ្នាំ២០១៨ កំពស់ទឹកខ្ពស់ជាង០.៩២m កំពស់ទឹកប្រុងប្រយត្ន១៥.២០m បច្ចុប្បន្នស្ថានភាពនៃទឹកជំនន់បានបណ្តាលអោយប្រជាពលរដ្ឋទទួលរងនូវការលិចលង់ផ្ទះសំបែងទ្រព្យសម្បត្តិនិងដំណាំផ្សេងៗចំនួន៤ស្រុក ស្មើនឹង១៨ឃុំ ៨៤ភូមិ និងបានជម្លៀសប្រជាជនមកស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាពសរុប៣២៥៨គ្រួសារស្មើនឹង១០២៩១នាក់ក្នុងនោះស្រុកត្បូងឃ្មុំបានរងនូវការលិចលង់ដោយទឹកជំនន់ចំនួន៤ឃុំស្មើនឹង២៩ភូមិមានប្រជាពលរដ្ឋ៨៥៤១គ្រួសារនិងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពបាន៣១៨៧គ្រួសារក្នុងនោះឃុំជីរោទិ៍ទី១មានប្រជាពលរដ្ឋរងគ្រោះ១៦០០គ្រួសារ ឃុំទន្លេបិទមាន១០៣៥គ្រួសារ ឃុំបឹងព្រួលមាន353គ្រួសារ ឃុំពាមជីលាំងមាន១៩៩គ្រួសារនិងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទំនប់ប្រឡាយជាច្រើនកន្លែងព្រមទាំងផលដំណាំផ្សេងៗជាច្រើនហិកតាទៀត។