រសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម គណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានប្រជុំត្រួតពិនិត្យការប៉ះពាល់ដោយទឹកជំនន់ នៅតាមបណ្តាខេត្តជាប់ទន្លេមេគង្គ (ស្ទឹងត្រែង ក្រចេះ កំពងចាម ត្បូងឃ្មុំ និងព្រៃវែង)ព្រមទាំងខេត្តកំពង់ធំ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធខេត្ត។