កិច្ចប្រជុំពិភាក្សាការងារសាងសង់ស្ពានត្រើយកោះ


រសៀល ថ្ងៃអង្គារ ០៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសាងសង់ស្ពានត្រើយកោះ ជាមួយមន្ទីរជំនាញ និងអាជ្ញាធរក្រុងកំពត ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ-ជំនាញជុំវិញខេត្ត នាយករដ្ឋបាល ទីចាត់ការអន្តរវិស័យ ចៅសង្កាត់ទាំង៥ សរុបចំនួន ១៦នាក់។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើសុំលោកចៅសង្កាត់ត្រើយកោះ សិក្សាចំនួនផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការពង្រីងផ្លូវតាមទំហំស្ពានដែលគ្រោងទុក។

សូមបញ្ជាក់ថា៖ ស្ពានត្រើយកោះដែលគ្រោងសាងសង់នាពេលខាងមុខនេះ ជាស្ពានបេតុង មានទំហំ10m×72m ៕