ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ក្នុងក្រុងតាខ្មៅ


ព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ នៅសាលាខេត្តកណ្តាល បានរៀបចំពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ក្នុងក្រុងតាខ្មៅ ចំនួន ១១៣០នាក់ សម័យប្រឡង ១៩ សីហា ២០១៩ ។ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយក្រុងតាខ្មៅ គួរបញ្ជាក់ផងដែរថាសិស្សានុសិស្សដែលប្រឡងជាប់បាននិទ្ទេសAទូរទាំងក្រុងតាខ្មៅ សរុប១៤នាក់ និទ្ទេស B ៥៩នាក់ និទ្ទេសC៨៣នាក់ និទ្ទេសD២១៣នាក់ និទ្ទេសE៧៦១នាក់។ សំរាប់សិស្សដែលជាប់និទ្ទេស A ចំនួន១៤នាក់ ក្នុងម្នាក់ទទួលបានម៉ូតូScopyសេរីឆ្នាំ២០២០ម្នាក់១គ្រឿងពីឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងសិស្សដែលប្រឡងជាប់និទ្ទេស B, C, D, E ទទួុលបានថវិកាលើកទឹកចិត្តក្នុងម្នាក់២០ម៉ឺនរៀលផងដែរ។