ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង


នៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩ គណៈប្រតិភូខេត្តកំពុងចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបាទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១,
២០នាទីយប់ក្នុងជន្មាយុ៨២ឆ្នាំដោយរោគាពាធ។

សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕