ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចុះថែទាំ និងជួសជុលស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ៥កន្លែង


នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះថែទាំ និងជួសជុលស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ៥កន្លែង ដែលមានស្ថានីយស្រែអំបិល ស្ថានីយបូទុមសាគរ ស្ថានីយគីរីសាគរ ស្ថានីយស្រុកកោះកុង និងស្ថានីយថ្មបាំង ស្ថិតក្នុងខេត្តកោះកុង។ ក្រុមការងារបាន៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ។
-ធ្វើការផ្លាស់ប្តូរខ្សែ Y-Cable មួយស្ថានីយចំនួនប្រាំខ្សែ។
-ធ្វើការផ្លាស់ប្តូរ Sim Card ដោយSim Card ចាស់មិនដំណើរការមិនអាចបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ(Computer Server )។
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ផ្ទាំងសូឡា ទិសដៅ និងល្បឿនខ្យល់ ។
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ។