អភិបាលរងស្រុក បុទុមសាគរ ចុះដោះស្រាយទំនាស់ដីធ្លី នៅចំណុចគល់ស្ពានអណ្ដូងទឹក


ថ្ងៃអង្គារ ៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ក្រូច បូរីសីហា អភិបាលរងស្រុក និងជាប្រធាន ក្រុមការងារដោះស្រាយដីធ្លី បានដឹកនាំ ក្រុមការងារ ចុះត្រួតពិនិត្យ នឹងដោះស្រាយ ទីតាំងដី លោក ហ៊ួរ ជីវ និងលោក ជុំ វិរៈ ស្ថិតនៅចំណុចគល់ស្ពានអណ្ដូងទឹក ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ទទូលបានជោគជ័យយ៉ាងល្អ ដោយមានការចូលរួមពី លោក ប្រធាន ភូមិបាលស្រុក មន្ត្រី ការិយាល័យអន្តរវិស័យ ស្មៀន សមាជិកភូមិ និងភាគីព្រំដីទាំងសង្ខាង ។