ថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក អមដំណើដោយ លោក ក្រូច បូរីសីហា អភិបាលរងស្រុក នាយករងរដ្ឋបាល មន្ត្រីសាលាស្រុក លោកជំទប់ទី1ឃុំអណ្តូងទឹក ចុះ សំណេះសំណាលជាមួយ អាជីវករលក់ដូរ ក្នុងផ្សារអណ្តូងទឹក ដោយពិនិត្យលើបញ្ហាសណ្តាប់ធ្នាប់ បញ្ហាអនាម័យ បញ្ហាសំរាម នៅមុខផ្សារ និងទីកន្លែង សំរាប់ ចត ម៉ូតូ នឹងឡាន នៅមុខផ្សារ ។
អភិបាលស្រុកបុទុមសាគរ ចុះសំណេះសំណាលជាមួយ អាជីវករលក់ដូរ ក្នុងផ្សារអណ្តូងទឹក
