ថ្ងៃព្រហស្បតិ៍ ៥ កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតអោយបុគ្គលិកធនាគារ វឌ្ឍនៈអាស៊ីចំកាត់ សាខាខេត្តកោះកុង ដែលទើបបើកដំណើរការសេវាធនាគារ ក្នុងទឹកដីខេត្តកោះកុង ចូលសម្តែងការគួរសម។
លោកជំទាវអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ចំពោះធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ដែលបានចាប់ផ្តើមផ្ដល់សេវាកម្ម នៅក្នុងខេត្តកោះកុងនៅពេលនេះ ខ្ញុំសង្ឃឹមថាធនាគារពិតជាបានផ្ដល់នូវផលប្រយោជន៍នានា ដល់ប្រជាពលរដ្ឋ ដែលមានតំរូវការ ដើម្បីពង្រីកមុខរបរ អាជីវកម្មនានា ក្នុងខេត្តកោះកុងរបស់យើង សូមជូនពរឱ្យធនាគារដំណើរការល្អ ទទួលបានជោគជ័យ និងមានការរីកចម្រើនឥតឈប់ឈរ។