(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋសភា បានបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ បន្តទៀត ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ដែលសេសសល់ មិនបានអនុម័តទាំងស្រុងកាលពីបើកសម័យប្រជុំសប្តាហ៍មុន។
កិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភា ១០៨រូប។ របៀបវារៈដាក់ក្នុងកិច្ចប្រជុំនេះរួមមាន៖
១៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី សំណង់។
២៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។
៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម៕
សូមបញ្ជាក់ថា កាលពីថ្ងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋសភាបានចាប់ផ្តើមបើកសម័យប្រជុំ លើកទី៣ នីតិកាលទី៦ ដោយមានរបៀបវារៈ៧ ក្នុងនោះរដ្ឋសភា បានអនុម័តសម្រេចតែ៣ប៉ុណ្ណោះ នៅសល់៤របៀបវារៈបន្តអនុម័តនៅថ្ងៃនេះ៕