ពលរដ្ឋឃុំអណ្តូង ខេត្តកោះកុង៖ ជនក្បត់ជាតិ សម រង្ស៊ី គឺជាឈាមឈ្លើងដឹងតែបង្កើតហិង្សា ដូច្នេះយើងត្រូវជឿជាក់តែសម្តេចតេជោ ដែលរកសន្តិភាព ជូនប្រទេសជាតិ


(កោះកុង)៖ ប្រជាពលរដ្ឋរស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ផ្ញើសារជូនជនក្បត់ជាតិទណ្ឌិត សម រង្ស៉ី យ៉ាងច្រើនទៅជនក្បត់ជាតិ រត់ចោលស្រុករូបនេះ ដែលបានជេរប្រមាថព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់យ៉ាងធ្ងន់ធ្ងរ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

អ្នកមីងឈ្មោះ យ៉េន ឡេង អាយុ៥៦ឆ្នាំ រស់ភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានថ្កោលទោសទណ្ឌិត សម រង្ស៉ី ថាចង់ឲ្យច្បាប់ដាក់ទោសឲ្យបានធ្ងន់ធ្ងរ ចំពោះទង្វើរដែលមើលងាយប្រមាថ ព្រះមហាក្សត្ររបស់ប្រជាជនខ្មែរទូទាំងប្រទេស។ អ្នកមីង បានថ្លែងថា ទណ្ឌិត សម រង្ស៉ី មានពូជពង្សជាឈាមខ្មែរ តែមានឈាមជ័រ ជាឈាមឈ្លើង ដឹងតែបង្កើតតែហិង្សា ពូកែបង្កើតតែរឿងក្តៅក្រហាយដល់ប្រទេសជាតិ។

ការលើកឡើងរបស់ប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងលោក ក្រូច បូរីសីហា ជាអភិបាលរងស្រុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសំណះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលមានចំនួន៦ភូមិ គឺភូមិអណ្តូងទឹក ភូមិជីមាល ភូមិជីត្រេះ ភូមិតាអុក ភូមិតាមាជ ភូមិប្រទាល ស្ថិតនៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយរាល់ទុកកង្វល់របស់ប្រជាពលរដ្ឋ ក្នុងភូមិនីមួយៗ ដែលជួបបញ្ហាផ្សេងៗ និងក្រើនរំលឹកឲ្យគាត់ចេះថែរក្សាអនាម័យបរិស្ថាន ដើម្បីសុខភាព និងទាក់ទាញផ្នែកវិស័យទេសចរណ៍ ចូលមកកម្សាន្ដ និងដើម្បីសក្តានុពលអេកូទេសចរណ៍ ស្រុកបូទុមសាគរ។

លោកអភិបាលស្រុក បានឲ្យដឹងថា រយៈពេល២ថ្ងៃនេះ លោកបានជួយដោះស្រាយរាល់ការលើកឡើងសំណូមពរ របស់ប្រជាពលរដ្ឋបានប្រហែល៧០ភាគរយ ហើយអ្វីដែលអាជ្ញាធរ មិនដោះស្រាយបាន លោកនឹងធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត ឬថ្នាក់ជាតិដើម្បីដោះស្រាយជូន។

លោក ហាក់ ឡេង បានថ្លែងបញ្ជាក់ថា ប្រទេសជាតិបច្ចុប្បន្នមានសុខសន្តិភាព សុវត្ថិភាពល្អ មានការអភិវឌ្ឍ មានធនធានមនុស្ស និងរីកចម្រើនគ្រប់វិស័យ ដោយសារការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជា តាំងពីស្ថិតក្នុងភាពងងឹត ឲ្យប្រែក្លាយមកជាភាពរីកចម្រើន ទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ដូច្នេះប្រជាពលរដ្ឋ ត្រូវជឿជាក់ទៅលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីបេះដូងខ្មែរពិតៗ មិនត្រូវជឿលើសម្តីញុះញង់ពីជនអគិត សម រង្ស៊ី ជាជនក្បត់ជាតិតត្រកូលនោះទេ ដែលហ៊ាប្រមាថព្រះចេស្តា ព្រះមហាក្សត្រ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀតផង៕