មន្ត្រីបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្បានចុះពិនិត្យ វាយតម្លៃជីកប្រឡាយជើងក្អែបថុ


ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៩ មន្ត្រីបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ៖
-ជីកប្រឡាយជើងក្អែប ២០ឧសភា និងសាងសង់សំណង់សិល្បការ ស្ថិតនៅក្នុង ឃុំមេលំ ស្រុកបរិបូរណ៍ និងប្រឡាយជើងក្អែប អាចាង និងសាងសង់សំណង់សិល្បការ ស្ថិតក្នង ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ក្នុងខេត្តកំពង់ឆ្នាំង សម្រេចបាន ១០០ ភាគរយ។
-ជីកប្រឡាយជើងក្អែប បន្ទាយនាង និងសាងសង់សំណង់សិល្បការ ស្ថិតនៅក្នុង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ សម្រេចបាន ១០០ ភាគរយ។