ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មានស្តីពី សក្តានុពលនៃការវិនិយោគនៅកម្ពុជា


(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» នៅម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

សេចក្ដីជូនដំណឹងរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះមានការចូលរួមពីវាគ្មិនលោក ជា វុទ្ធី អគ្គលេខាធិការង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការរីកលូតលាស់ ការវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាការទាក់ទាញវិនិយោគបន្ថែមទៀត ដោយសារតែកម្ពុជាមានសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគគ្រប់វិស័យ៕