ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានសហការជាមួយអាជ្ញាធរដែនដីចុះស្ដារយកពើកចេញពីក្នុងអាងទឹកបឹងស្នោរ បង្ការការគោករាក់ផ្ទៃអាង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថាអាងទឹកបឹងស្នោរមានសារៈសំខាន់បម្រើឲ្យការងារ ៖
-ស្រោចស្រពស្រូវវស្សា ៥០៣ហិកតា
-ស្រោចស្រពស្រូវប្រាំង ៦១ហិកតា
-ប្រភពទឹកផ្គត់ផ្គង់ឲ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុងសំរោង
-ជម្រកពងកូន ពពួកមច្ឆាជាតិ សត្វស្លាបគ្រប់ប្រភេទ
-ទីតាំងកំសាន្តលំហែកាយរបស់ប្រជាពលរដ្ឋ។