រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីប្រកាសសេចក្ដីសម្រេច និងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ


នារសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីប្រកាសសេចក្ដីសម្រេច និងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី តួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម រស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ និងឯកឧត្ដម ព្រហ្ម ឌិន រដ្ឋលេខាធិការក្រសួងការពារជាតិ និងខ្ញុំបាទ។