សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ប្រទេស ហុងគ្រី ដោយសុវត្ថិភាព


(ហុងគ្រី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីសាធារណៈរដ្ឋឆែក (Czech Republic) ឆ្ពោះមកកាន់ទីក្រុង ប៊ូដាផែស ប្រទេសហុងគ្រី(Budapest, Hungary) ប្រកបដោយសុវត្ថិភាព តាមយន្តហោះពិសេស នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

អញ្ជើញមកទទួល សម្តេចតេជោ ហ៊ុន សែន នៅព្រលានយន្តហោះហុងគ្រី គឺមានមន្ត្រីអគ្គនាយកនៃការិយាល័យប្រធានាធិបតី អគ្គនាយកនៃនាយកដ្ឋានអាស៊ី និងអគ្គនាយកនៃពិធីការរដ្ឋាភិបាលហុងគ្រី និងរដ្ឋមន្រ្តីធនធានទឹកកម្ពុជា ព្រមទាំងមន្រ្តីនៃស្ថានទូតកម្ពុជាប្រចាំនៅទីនេះផងដែរ។

តាមកម្មវិធីនៅថ្ងៃទី ១៤ តុលា នេះគឺ សម្តេចតេជោនាយករដ្ឋមន្រ្តីគ្រោងនឹងជួបជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ នៅក្នុងប្រទេសហុងគ្រី៕