លោក ភុំ រ៉ា អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ.ភូមិ និងប្រជាពលរដ្ឋក្នុងឃុំនាងទើត និងឃុំទឹកជ្រៅ ស្រុកតំបែរ


ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោក ភុំ រ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ និងសហការីបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ.ភូមិ ស្ថិតនៅឃុំនាងទើត និងឃុំទឹកជ្រៅ ស្រុកតំបែរដើម្បីពិភាក្សារៀបចំកម្មវិធី (ពិសារ) អកអំបុកខ្មែរ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះបន្ទាប់មកលោកប្រធានក្រុមការងារក៍បានបន្តចុះទៅពិនិត្យការសាងសង់សាលាបុណ្យស្ថិតក្នុងភូមិខ្នុរ ឃុំនាងទើតដែលសង់បាន ៦០ % ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំងពីរផងដែរ ។