លោក សង្កាត់ចោមចៅទី១ ដឹកនាំមន្រ្តីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ ក្រុមគ្រួសារសព បងប្អូនប្រជាពលរដ្ឋ


ភ្នំពេញ ៖ ​​ដោយ​សា​រតែមើលឃើញ និងពោរពេញនូវក្តីអាណិតអាសូរដល់ក្រុ​មគ្រួសារដែ​លបាត់បង់សមាជិក​គ្រួសារនោះ នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក កង វង ចៅសង្កាត់ចោមចៅទី១ និងក្រុមប្រឹក្សាសង្កាត់ មេភូមិ​ អនុភូមិ​ រួមនឹងសមាជិក ​គោកចំបក់ បានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំដល់សព បងប្អូនប្រជាពលរដ្ឋដែលរស់នៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមមន្រ្តីសង្កាត់ចោមចៅទី១បានឲ្យដឹងថា សពមានឈ្មោះ ផន ភី ភេទប្រុស ជាប្រជាការពារភូមិ ដែលស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​​បានទទួលមរណៈភាព ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយរោគាពាធ។

បច្ច័យដែលលោកចៅសង្កាត់ នាំមកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះរួមមាន ៖ ថវិកាចំនួន ២៤ម៉ឺនរៀល អង្ករ ១បាវ ទឹកសុទ្ធចំនួន៥០យួរ ដើម្បីយកទៅដោះស្រាយក្នុងពិធីបុណ្យផងដែរ៕