ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប៧ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០១៩) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ។
និមន្ត និងអញ្ជើញចូលរួមពិធីនេះមាន៖ ព្រះសង្ឃ៧ព្រះអង្គគង់នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ និងវត្តអង្គររតនរង្សី ខេត្តកាណាហ្គាវាប្រទេសជប៉ុន ព្រះតេជ គុណ បណ្ឌិត Shinkai Kori និងគណៈប្រតិភូនៃព្រះវិហារ Nenbutsushu Muryojuji ប្រទេសជប៉ុន សហគមន៍ខ្មែរ កម្មសិក្សាការី និងសិស្សនិស្សិត សរុបចំនួន១១០នាក់ ។