នយោបាយ ឯកឧត្តម សុខ ឥសាន ៖ ទូតអាមេរិក ប្រគល់សារតាំងថ្វាយព្រះមហាក្សត្រ អត់មានប្រគល់ឲ្យសម រង្ស៊ី


ភ្នំពេញ៖ ក្នុងន័យឌឺដងទៅកាន់លោក សម រង្ស៊ី ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មិនបានប្រគល់សារតាំងឲ្យលោក សម រង្ស៊ីទេ គឺថ្វាយសារតាំងដល់ព្រះមហាក្សត្រ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមតេឡេក្រាមនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ថា លោក Patrick Murphy ថ្វាយសារតាំង ដល់ព្រះមហាក្សត្រកម្ពុជា រួចហេីយ នេះ គឺជាការភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជា ។

លោកថា “អត់មានការប្រគល់សារតាំងឲ្យក្រុមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទេ ” ។

លោកទូតអាមេរិក នៅថ្ងៃទី១៩ តុលា បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សក្សត្រកម្ពុជា ដើម្បីថ្វាយសារតាំងផ្លូវការរបស់លោក។ ដូច្នេះ លោកបានក្លាយជា «ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា ហើយ។

ឯកអគ្គរដ្ឋទូត Patrick Murphy បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីការថ្វាយសារតាំងរួច “នឹងទន្ទឹងជួបប្រជុំជាមួយសមាជិកនៃ រាជរដ្ឋាភិបាលកម្ពុជា និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងចំណងទាក់ទង នៃប្រទេសទាំងពីរកម្ពុជា -សហរដ្ឋអាមេរិក”៕