មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)ប្រគល់ម៉ូតូចំនួន ២៤គ្រឿង ដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុនៅខេត្តប៉ៃលិនមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)ប្រគល់ម៉ូតូចំនួន ២៤គ្រឿង ដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុនៅខេត្តប៉ៃលិន


ប៉ៃលិន៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តី ពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេក ទេស កសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Aspire) នឹងប្រគល់ ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព ដែលជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា មូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ប្រគល់ជូនដល់មន្រ្តីនៃក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សំរាប់បំពេញបេសកម្មណែនាំពីបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការប្រែប្រួល អាកាសធាតុពិត ជាបង្កឡើងនូវផលប៉ះពាល់យ៉ាងច្រើន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ជាពិសេសកសិករផ្ទាល់តែម្តង រួមមាន៖ ភាពរាំងស្ថួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះ បាញ់ និង របបខ្យល់ ការហូច្រោះដី សីតុណ្ហភាព ប្រែប្រួលខ្លាំង កំដៅកើនឡើងកើតមានជម្ងឺប្លែកៗ លើមនុស្ស ដូច្នេះហើយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ ក្នុងការស្វែងរកដៃគូនានា ដើម្បីបង្កើននូវការទប់ស្កាត់ និងវិធីសាស្រ្តការពារ ក្នុងការ ណែនាំបច្ចេកទេស អោយបានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធិភាព បង្ករលក្ខណៈ អោយបងប្អូនប្រជាពល រដ្ឋក្នុងការបង្ករបង្កើនផលទទួលបានទិន្និផលខ្ពស់។ ដូច្នេះឯកឧត្តមអភិបាលខេត្តសង្ឃឹមថា៖ ការប្រគល់ម៉ូតូម៉ាក SUZUKI SMASH ចំនួន២៤ គ្រឿង និងមួកសុវត្ថិភាព ដែលជាជំនួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនីធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រគល់អោយនៅពេលនេះ នឹងយកទៅបំពេញបេសកម្មរបស់ខ្លួន និងអនុវត្តការងារអោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីចែកនូវចំណេះដឹង បច្ចេកទេស ជូនប្រជាពលរដ្ឋ និងកសិករ ខ្នាតតូច/ធំ ដែលមានដីតិច ច្រើន ឱ្យពួកគាត់ យល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការបង្កើត មុខរបរ អាជីវកម្មតាមបែបកសិកម្ម រួមមាន៖ មៀនប៉ៃលិន ស្វាយកែវរមៀត បន្លែ ពោតក្រហម ដំឡូងមី ចិញ្ចឹមមាន់ ទា ត្រី ជ្រូក គោ ជាដើម ក្នុងការរួមចំណែក ដល់កំណើនសេដ្ឋកិច្ចគ្រួសារ តាមរយៈ វិស័យកសិកម្ម។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ ជំរុញដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្តល់នូវកិច្ចសហការឱ្យ បានល្អ ជាមួយក្រុមការងារ ផ្សព្វផ្សាយ បច្ចកទេសកសិកម្មថ្មីដែលធន់ទៅ នឹងការ ប្រែប្រួល អាកាសធាតុឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែក លើកស្ទួយជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនជា បន្តបន្ទាប់។

បើតាមរបាយការណ៍លោក សាយ សុផាត ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់នឹង នេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា៖ មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្នុងខេត្តប៉ៃលិន មានថវិកាគាំទ្រ គិតត្រឹម ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សរុបចំនួន $409,191.50 និងបានចំណាយ សរុបចំនួន $54,047.53 ថវិកា។