សម្តេច ភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន ៩រូប ចូលជួបសម្តែង ការគួរសម និងទទួលអនុសាសន៍


រសៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន ៩រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំ ៩ប្រទេស ។
ឯកអគ្គរាជទូតថ្មីទាំង ៩រូបនោះរួមមាន៖
១-ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម
២-ឯកឧត្តម អ៊ាត សីលា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី
៣-ឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី
៤-ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសស្វីស
៥-ឯកឧត្តម ឈូក ប៊ុនណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
៦-ឯកឧត្តម ចឺយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី
៧-លោកជំទាវ បាន បូរ៉ុម ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋគូបា
៨-ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋគូវ៉ែត
៩-ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេដារូសាឡាម