អង្គការ​ SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការ ខេមសេហ្វ ឧបត្ថម្ភគ្រែវេជ្ជសាស្ត្រ​ ចំនួន​ ១៤៧ និងកុំព្យូទ័រ ៥គ្រឿង ដល់រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្ត​


នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ អង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការ ខេមសេហ្វ ឧបត្ថម្ភគ្រែវេជ្ជសាស្ត្រចំនួន ១៤៧ និងកុំព្យូទ័រ ៥គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើ ប្រាស់ក្នុងវិស័យសុខាភិបាល និងកិច្ចការរដ្ឋបាល ។

លោក KOJI SASAKI ប្រធានអង្គការ​ បានមានប្រសាសន៏ថា​ នេះជាជំហានចាប់ផ្តើមក្នុងកិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ ជាមួយអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាវិស័យសុខាភិបាល ដែលបានខិតខំបំពេញការងារជួយពិនិត្យ​ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ដល់អង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការខេមសេហ្វ ដែលបានចែករំលែកគ្រែវេជ្ជសាស្ត្រ មកដល់មន្ទីរពេទ្យខេត្ត និងកុំព្យូទ័រ ដល់រដ្ឋបាលខេត្តព្រះសីហនុ ជាសកម្មភាពមនុស្សធម៌មួយ ខណ:មន្ទីរពេទ្យ​ កំពុងមានការខ្វះខាតគ្រែវេជ្ជសាស្ត្រសម្រាប់ទទួលអ្នកជំងឺទាំងជនជាតិខ្មែរ​ និងជនបរទេស​ ដែលចូលមកសម្រាកព្យាបាលនៅតាមមន្ទីពេទ្យបង្អែករបស់រដ្ឋ ក៏ដូចជានៅតាមមណ្ឌល សុខភាពនានា ក្នុងខេត្តព្រះសីហនុ ។