លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀង ព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង ។

ពិធីអុំទូកនេះអាចដំណើរទៅបាន សោយសារតែប្រទេសជាតិ មានសុខសន្តិភាពបរិបូរណ៍ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនមកពីបណ្តាខេត្តនានា ដែលធ្វើឲ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម។