ឯកឧត្តម ទេព ធន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អគារ ថៃ ប៊ុនរ៉ុង កំពត បៀលឌីង​


នារសៀលថ្ងៃអាទិត្យ ១៤រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩​ ស្ថិតនៅទីរួមខេត្តកំពត​ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អគារ ថៃ ប៊ុនរ៉ុង កំពត បៀលឌីង​ ។