លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអាហារពេលល្ងាចដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (Cambodia Vision)


បន្ទាប់ពីពិធីប្រណាំងទូកនៅខេត្តស្វាយរៀងត្រូវបានបញ្ចប់ទៅ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏បានទទួលអាហារពេលល្ងាចដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (Cambodia Vision) ស្ថិតក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (Cambodia Vision) មានឯកទ្ទេសខាង ភ្នែក ត្រចៀក និងជម្ងឺទូទៅ មកពីប្រទេស ចិន អូស្រ្តាលី អង់គ្លេស ហ្វីនលែន តៃវ៉ាន់ ចំនួន ១៣៥នាក់ ដែលបានធ្វើដំណើរ មកដល់ខេត្តស្វាយរៀង ដែលនឹងត្រូវព្យាបាលជូនដល់ប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដោយឥតគិតថ្លៃចាប់ពីថ្ងៃស្អែក ដល់ ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ៖ នេះជាលើកទីពីរហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ (Cambodia Vision) ដែលបានមកព្យាបាលដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងដោយឥតគិតថ្លៃ ដែលកាលពីលើក ទី ១ បានព្យាបាលជូនប្រជាពលរដ្ឋបានចំនួន ៣.៩៩៨នាក់ ក្នុងនោះ មានការវះកាត់ ការបកភ្នែក ការកាត់វែនតា និងការព្យាបាលជម្ងឺទូទៅ ។ តាមរយៈ សកម្មភាពមនុស្សធម៌របស់ក្រុមគ្រួពេទ្យស្ម័គ្រចិត្តនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស បានបរិច្ចាកនូវទ្រព្យធនផ្ទាល់ខ្លួន ដើម្បីដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្តមកព្យាបាលដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តស្វាយររៀងនាពេលនេះ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយនូវភាពក្រីក្រផងដែរ។