សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូនឯកឧត្តម យ៉ាណូស អាឌ័រ ( Janos ADER )ប្រធានាធិបតី នៃប្រទេសហុង គ្រី ចូលជួបសវនាការ


រសៀលថ្ងៃចន្ទ ១កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី២៨ ខែតុលាឆ្នាំ២០១៩ នៅ ព្រឹទ្ធសភា វេលាម៉ោង១៤ :១៥នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម យ៉ាណូស អាឌ័រ ( Janos ADER )ប្រធានាធិបតី នៃប្រទេសហុង គ្រី និងគណ:ប្រតិភូ ចូលជួបសវនាការ ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៩។