សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយគណៈប្រតិភូជាន់ខ្ពស់ឡាវ ដែលដឹកនាំដោយ ឯកឧត្តម Kham Phanh PHOMMATHATចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០នាទី នៅវិមានសន្តិភាព សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។