ឯកឧត្តម កាយ សំរួម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង


ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសិទ្ធិអំណាច របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ជូនដល់សមាជិកក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការចំណុះសាលាខេត្ត។

ឯកឧត្តមប្រធាន បានលើកឡើងថា ឥឡូវរដ្ឋបាលខេត្តកោះកុង មានការិយាល័យប្រជាពលរដ្ឋ មានរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច ច្បាស់លាស់រួចរាល់ហើយ ជាមួយ និងសិទ្ធិអំណាច ជាមួយគ្នានេះដែរមន្ទីរ អង្គភាព និងស្ថាប័ន បុគ្គលពាក់ព័ន្ធនានា ត្រូវតែផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ ព្រមទាំងគាំទ្រ ដល់ការិយាល័យពលរដ្ឋអោយមានដំណើរការល្អ ធ្វើយ៉ាងណាដោះស្រាយបញ្ហា ដែលកើតមានក្នុងរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងរដ្ឋបាលឃុំ សង្កាត់ អោយទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។