ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការងារសាងសង់ទំនប់ភ្នំដំរី


នៅថៃ្ងអង្គារ ២កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី២៩ ខែតុលា​ ឆ្នាំ២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការងារសាងសង់ទំនប់ភ្នំដំរី ស្ថិតនៅឃុំដំណាក់កន្ទួតខាងជើង និងឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត ។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបាន៩០% នៃផែនកាដែលបានគ្រោងគម្រោងហេីយ ។ ការងាររួមមាន ៖ សាងសង់តួទំនប់ថ្មីប្រវែង ១២០០ម៉ត្រ ។
ទំនប់អាងទឹកនេះត្រូវបានជួសជុសឲ្យដំណើរការឡើងវិញនៅឆ្នាំ២០០១ ហើយមកដល់ពេលនេះទំនប់ត្រូវបានហូរច្រោះតាមជើងភ្នំ ជាច្រើនកន្លែងបណ្តាលឲ្យអាងទឹកមិនអាចរក្សាទឹកទុកបានទើបនៅក្នុងឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកគម្រោងជួសជុលទំនប់នេះឡើងវិញ ។